ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានប្រតិភូក្រុមប្រឹក្សាប្រឡងប្រណាំងផែនទី២ បានអញ្ជើញចុះត្រួតពិន្យ ការងារដាំដុះបង្ករបង្កើនផល និងការងារចញ្ចឹមសត្វ ចំនួន៣អង្គភាពមាន៖ អង្គភាពកងអនុសេនាធំចល័តលេខ២៧, អង្គភាពកងវរសេនាតូចអាវុធហត្ថចល័ត និងអង្គភាពកងអន្តរាគមន៍កងរាជអាវុធហត្ថ។