You are currently viewing ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ!

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ!

បាត់ដំបង៖ នៅរសៀលថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាជំនាញយោធា ច្បាប់ និងជំនាញវិជ្ជាជីវៈផ្សេងៗទៀតដល់កងរាជអាវុធហត្ថ ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ប្រចាំឆមាសទី១ ឆ្នាំ២០២០។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងសិក្ខាកាមជាច្រើនរូបទៀត ៕