ដោយមានការណែនាំ និងយកចិត្តទុកដាក់ខ្ពស់ពីលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ លោក វរសេនីយ៍ត្រី ពៅ នាវ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានដឹកនាំសហការី ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវថវិកាចំនួន ៣.០០០.០០០ រៀល (បីលានរៀល) អង្ករ ចំនួន០៣បាវ ស្មើនឹង៧៥គីឡូក្រាម ដែលជាថវិកាបានមកពីការចូលរួមរបស់បងប្អូនរួមការងារ ឧបត្ថម្ភដល់លោក អនុសេនីយ៍ត្រី ម៉ៅ វ៉ុន ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ដែលលោកកំពុងមានជំងឺប្រចាំកាយ ដល់លំនៅស្ថាន ដើម្បីលើកទឹកចិត្ត ជួយសម្រួលដល់ការខ្វះខាតក្នុងគ្រួសារ។

វរសេនីយ៍ត្រី ពៅ នាវ ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ
- Post author:Sery Vutha
- Post published:July 5, 2020
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ
You Might Also Like

ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបាននាំយកថវិកា ទៅប្រគល់ជូនគ្រួសារសព

វរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា រួមនឹងសហការី ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១.៤០០.០០០រៀល រយៈពេល៥ខែ

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព អតីតបញ្ជាការរងកងរាជអាវុធហត្ថខេត្តរតនគិរី!

ឧត្តមសេនីយ៍ត្រី ពុទ្ធ លី ទទួលអំណោយឯកសណ្ឋានកីឡាករអ៊ុទូក ចំនួន៨០កំប្លេរ ពី ឯកឧត្តម ឡូញ វ៉ិត

ពិធីបើកប្រាក់ ឧបត្ថម្ភគោលនយោបាយមួយលើកដំបូងជូនដល់គ្រួសារយោធិនពលីមរណៈ
