You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

តំណាងលោក ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

ប៉ៃលិន៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ភិន ផុន មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកនៅថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថទៅប្រគល់ជូនគ្រួសារអាវុធហត្ថខេត្តចំនួន០២ គ្រួសារដែលទើបនឹងសម្រាលកូនមាន ភរិយាលោក ព្រិន្ទបាលទោ សុគុណ បូណា នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលទើបនឹងសម្រាលកូនស្ថិតនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅថវិកាមូលនិធិចំនួន ១.០០០.០០០រៀល និងភរិយាលោកព្រិន្ទបាលឯក លី ពិសាល នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ថវិកាមូលនិធិខេត្តចំនួន ១.០០០.០០០រៀល ទៅប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។