You are currently viewing ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងបំពាក់ឋានន្តរសក្តិ

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងបំពាក់ឋានន្តរសក្តិ

សៀមរាប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសរៀមរាប នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ និងបំពាក់ឋានន្តរសក្តិ ប្រគល់លិខិតសរសើជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។