ស្វាយរៀង ៖ ថ្ងៃព្រហស្បតិ៍្ត ទី០២ ខែកក្កដា ឆ្នាំ២០២០ សម្ថកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបង្ក្រាបបានកាលពីវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។