បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលបដិសណ្ឋារកិច្ចជាមួយគណៈប្រតិភូសម្រាកបំប៉នសុខភាពរបស់កងទ័ពវៀតណាមចំនួន៣១រូប ដឹកនាំដោយលោកវរ:សេនីយ៍ឯក ង្វៀន ស៊ីទៀន
អតីតអគ្គនាយករងមជ្ឈមណ្ឌលតំបន់ត្រូពិច។ ក្នុងឱកាសនោះដែរលោកវរ:សេនីយ៍ឯក វង្ស ធី មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្ត ព្រមទាំងលោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានក្រុងស្រុក បានធ្វើពិធីបដិសណ្ឋារកិច្ចនិងសំណេះសំណាលប្រកបដោយភាពស្និទស្នាល។