ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីត្រួតពិនិត្យជំនាញការងារបុគ្គលិក កងរាជអាវុធហត្ថចំណុះសេនាធិការដ្ឋាន និងស្នងការដ្ឋានកសាងកម្លាំង ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ហ៊ឹម ភីរិន្ទ នាយករង ទីចាត់ការបុគ្គលិក ជាប្រធានក្រុមការងារទី១ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងលោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង ជាប្រធានក្រុមការងារទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។