You are currently viewing កម្លាំងអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

កម្លាំងអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ យ៉ា ភាព ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹងឈ្មោះ សិន សម្ភស្ស ភេទប្រុស អាយុ ៣៣ឆ្នាំ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់ខ្លួន កាលពីវេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចាត់ឱ្យកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាននៅវេលាម៉ោង១៧និង០០នាទី ក្នុងថ្ងៃដដែល ព្រមទាំងដកហូតបានកាំបិតខ្វែវចំនួន០១ដើមផង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌបញ្ជូនទៅអយ្យការសាលាដំបូងខេត្ត។