កំពង់ចាម៖ ព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានបើកវគ្គបំប៉នជំនាញ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់កងរាជអាវុធហត្ថប្រចាំឆមាស២ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ចែម ពិចិត្រ មេបញ្ជាការរង និងជា នាយសេនាធិការតំណាងលោក ឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង/ស្រុក ស្នាក់ការសន្តិសុខ សិក្ខាកាម និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។