រតនគិរី៖ នៅថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានចុះជួយសង្គ្រោះប្រជាពលរដ្ឋនៅភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ម្នាក់ដែលមានជំងឺ ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបរកែវ។
ស្រ្តីដែលមានជំងឺឈ្មោះ រម៉ាម ចេក ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិចារ៉ាយ ទីលំនៅបច្ចុប្បន្នរស់នៅភូមិឃុំខាងលើ ដោយមូលហេតុមានអាការៈចុកពោះខ្លាំង ស្ពឹកដៃជើង (ពុំទាន់ដឹងថាជំងឺអ្វីនោះទេ)។