You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ

ពោធិ៍សាត់៖ គិតចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង ដឹកនាំដោយលោក អនុសេនីយ៍ឯក ម៉ែន ឆិល មេបញ្ជាការរងស្រុកវាលវែង សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(វ៉យអេត) បានចុះបង្ក្រាបសប្បកម្មកែច្នៃឈើនៅចំណុចភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ដោយបានដកហូតម៉ូទ័រអុកឈើ១គ្រឿង, ម៉ូទ័រកាត់ឈើ ១គ្រឿង, ម៉ូទ័រខាត់ឈើ១គ្រឿង, ម៉ូទ័រតាបឈើ១គ្រឿង, ម៉ាស៊ីនតាបឈើ១គ្រឿង, រថយន្តកែច្នៃ១គ្រឿង, រទេះគោ១, ឈើអារលេខ២ចំនួន ២៥១សន្លឹក, បង្អួចចំនួន ២៤០សន្លឹក ស្មើនិង១៣,០៧៤ម៉ែត្រីគុណ(ម្ចាស់គេចខ្លួន)។
បច្ចុប្បន្នវត្ថុតាងខាងលើប្រគល់ឲ្យស្នាក់ការដែនជម្រកសត្វព្រៃភ្នំសំកុសដើម្បីបន្តនីតិវិធី។