ភ្នំពេញៈ នៅវេលាម៉ោង២២ និង០០នាទី ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលជាជនសកម្មក្នុងការចែកចាយគ្រឿងញៀន ស្ថិតនៅចំណុច ផ្លូវទំនប់ស្រូវ ភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បើតាមសំដីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ បានឱ្យដឹងថា កម្លាំងបានចាប់យកវត្ថុតាងពីជនសង្ស័យមួយចំនួនរួមមាន៖
០១. ថ្នាំញៀនប្រភេទម៉ាទឹកកចំនួន ១០កញ្ចប់
០២. ម៉ូតូចំនួន ០១គ្រឿង
ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ កំពុងសាកសួរ និងកសាងសំណុំរឿង បញ្ចូនមកអាវុធហត្ថរាជធានី ដើម្បីចាត់ការបន្តតាមនីតិវិធី។