ភ្នំពេញ៖ ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីត្រួតពិនិត្យការងារជំនាញបុគ្គលិក នៅស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ, ស្នងការដ្ឋានស្រាវជ្រាវបង្ក្រាបបទល្មើស និង វរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កម្មវិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ហ៊ឹម ភីរិន្ទ នាយករងទីចាត់ការបុគ្គលិក និងជា ប្រធានក្រុមការងារទី១ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង និងជាអនុប្រធានក្រុមការងារទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេសសដោយមានការចូលរួមពីក្រុមការងារទីចាត់ការបុគ្គលិកអគ្គបញ្ជាការដ្ឋាន និង នាយ នាយរងចំណុះស្នងការដ្ឋានកសាងកម្លាំងដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕