You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

បន្ទាយមានជ័យៈ ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ខែកក្កដា ទិសដៅខែសីហា ឆ្នាំ២០១៦។
ក្រោមអធិបតីភាព លោកវរ:សេនីយ៍ឯក វង្ស ធី មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
ដែលមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខផងដែរ។ ក្នុងកិច្ចប្រជុំនោះដែរ លោកវរ:សេនីយ៍ឯក វង្ស ធី បានមានប្រសាសន៍និងដាក់ផែនការ ដើម្បីអនុវត្តន៍បន្តដូចជាតាមមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខត្រូវតម្លើងវិទ្យុទាក់ទងឡើងវិញ និងគ្រប់មន្ទីរ ការិយាល័យ មូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ ត្រូវធ្វើផែនការការងារជារៀងរាល់ខែ។
លោកវរ:សេនីយ៍ឯក វង្ស ធី បានបញ្ជាក់ទៀតថា កម្លាំងអាវុធហត្ថគ្រប់លំដាប់ថ្នាក់ត្រូវទទួលខុសត្រូវខ្ពស់និងអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនអោយបានអោយបានត្រឹមត្រូវ ហើយត្រូវពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងអោយបានល្អប្រសើរផងដែរ។
t

tt

ttt

tttt