កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៨ និង ៣០នាទីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិក្រចាប់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ កម្លាំងស្នាក់ការសន្តិសុខ B០៤ ដឹកនាំដោយលោក អនុសេនីយ៍ទោ ហឿន មាស នាយស្នាក់ការ សហការជាមួយកម្លាំងរដ្ឋបាលជលផលចុះធ្វើការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ដោយបានរឹបអូសរបាំងសាច់អ៊ួនប្រវែង ៣០០ ម៉ែត្រ, លូសាច់អ៊ួន ០៥ មាត់លូ, បង្គោលចម្រុះ ២៥០ ដើម, កូនត្រីចម្រុះ ២០គីឡូក្រាម។
បច្ចុប្បន្នសម្ភារៈល្មើសត្រូវបានដុតបំផ្លាញចោលនៅហ្នឹងកន្លែង ចំណែកកូនត្រីត្រូវបានព្រលែងចូលក្នុងទន្លេវិញ។