ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ប្រតិភូបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក វរសេនីយ៍ឯក ស៊ុន សាត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានអញ្ជើញសួរសុខទុក្ខ លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលមានជំងឺនឹងកំពុងសំរាកព្យាបាលនៅគេហដ្ឋាន និង បាននាំយកថវិកាចំនួន៩,៨០០,០០០រៀល (ប្រាំបួនលាន ប្រាំបីរយពាន់រៀល) និងប្រាក់ដុល្លា ចំនួន៦០០ដុល្លា ដែលជាប្រាក់មូលនិធិមហាគ្រួសារអាវុធហត្ថខេត្ត ប្រគល់ជូនលោកមេបញ្ជាការផងដែរ។