កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះត្រួតពិនិត្យកម្លាំងអាវុធហត្ថ ដែលកំពុងធ្វើការហ្វឹកហាត់ដើម្បីត្រៀមចូលរួមពិធីប្រារព្ធខួបលើកទី២៧ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២០) និងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីចាត់ការ វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដែលពិធីនេះនិងអញ្ជើញជាអអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។