កំពង់ស្ពឺ៖ លោក វរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទូ០៧ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំពិធីប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី២៧ ទិវាបង្កើតកងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង, នាយរងសេនាធិការ, ប្រធានមន្ទីរស្តីទី, នាយការិយាល័យ, មេបញ្ជាការមូលដ្ឋាន ក្រុង/ស្រុក ទាំង៨ និងតំណាងមេបញ្ជាការកងអនុសេនាធំចល័តផងដែរ។