តាកែវៈ នៅវេលាម៉ោង០១ និង៣០នាទី ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទ្រាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវសារធាតុញៀនចំនួន០១លើក ស្ថិតនៅចំណុច ភូមិ ស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ បើតាមសំដីភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ៖
០១. ហេង ហាក់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបររមិនពិតប្រាកដ
០២. ស៊ុន រ៉ាដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ
០៣. ឆាយ សុវណ្ណរិទ្ធ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ
កម្លាំងបានបន្តថា កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាងពីជនសង្ស័យមួយចំនួនរួមមាន៖
០១. ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង
០២. ទូរស័ព្ទចំនួន ០៣គ្រឿង
០៣. កាបូបស្ពាយ ១
០៤. ម៉ូតូចំនួន០២គ្រឿង
០៥. ដាវសាំម៉ូរៃ ចំនួន២
០៦. ដែកកេះចំនួន១២ និងសំភារះសំរាប់ជក់ថ្នាំញៀនមួយចំនួន។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកទ្រាំង កំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តតាមនីតិវិធី។
