You are currently viewing ថ្នាក់ដឹកនាំអាវុធហត្ថ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំពិធីប្រារព្ធខួបលើកទី២៧!

ថ្នាក់ដឹកនាំអាវុធហត្ថ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំពិធីប្រារព្ធខួបលើកទី២៧!

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីប្រារព្ធខួបលើកទី២៧ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២០) និងការបញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)។