ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញត្រួតពិនិត្យការហ្វឹកហាត់សាកល្បង សម្រាប់រំលឹកខួបលើកទី២៧ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២០) និងការបើកការដ្នានសាងសង់ អគារទីចាត់ការ វិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)។