តាកែវៈ នៅវេលាម៉ោង ០៣ និង៤០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងស្នាក់ការ សន្តិសុខ២០១ ដឹកនាំដោយលោក នាយរងសេនាធិការ នឹងជានាយការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌខេត្តតាកែវ ដោយមានការសំរបសំរួលពីលោក
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីល្បែងស៊ីសង (កន្ទុយលេខ) មួយលើកស្ថិតនៅចំណុច ផ្សារត្រាំខ្នារ ឃុំសុភី ស្រុកបាទី ខេត្តតាកែវ ។
កម្លាំងកងរាជអាវុធហត្ថបានប្រាប់ភ្នាក់ងារGRK News អោយដឹងថា កម្លាំងបានធ្វើការឃាត់ខ្លួន មនុស្សបានចំនួន ០៥នាក់ និងចាប់យកបានសម្ភារៈពាក់ព័ន្ធល្បែងស៊ីសងមួយចំនួនទៀត
និងម៉ូតូចំនួន០៥គ្រឿង។
ជនសង្ស័យត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។