You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតី ក្នុងពីធីបើកវគ្គបំប៉ននាយទាហានក្របខណ្ឌ គ្រប់គ្រងពីថ្នាក់ក្រុមដល់វរសេនាតូចកងរាជអាវុធហត្ថ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតី ក្នុងពីធីបើកវគ្គបំប៉ននាយទាហានក្របខណ្ឌ គ្រប់គ្រងពីថ្នាក់ក្រុមដល់វរសេនាតូចកងរាជអាវុធហត្ថ

កំពង់ឆ្នាំងៈ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយកងរាជអាវុធហត្ថលើផ្ទៃប្រទេសថៃ្ងទី១៣ខែកក្កដាឆ្នាំ២០១៦បានបើកវគ្គបំប៉ននាយទាហានក្របខណ្ឌ គ្រប់គ្រងពីថ្នាក់ក្រុមដល់វរសេនាតូចកងរាជអាវុធហត្ថលើកទី១ហើយសមាសភាពសិក្ខាកាមក្នុងវគ្គនេះគឺជានាយទាហាន.នាយទាហានរងនៃកងរាជអាវុធហត្ថកងអន្តរាគមន៍ពិសេសនិងកងអនុសេធំចល័តទាំង២៥រាជធានី.ខេត្តមានចំនួនសរុបៈ៨៤នាក់ដោយត្រូវធ្វើការសិក្សារយៈពេល១៧ថ្ងៃ។ពិធីបើកវគ្គសិក្សានេះក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៏សៅសុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការាជអាវុធហត្ថលើផ្ទៃប្រទេសដោយមានការចូលរួមពីឯកឧត្តម,ឧត្តមសេនីយ៍មេបញ្ជាការរង,ស្នងការ.
ស្នងការរងព្រមទាំងនាយ.នាយរងការិយាល័យចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត។បន្ទាប់ពីលោកឧត្តមសេនីយ៏ទោសរសំបូរធននាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឡើងអានរបាយការណ៏បើកវគ្គហ្វឹកហ្វឺនរៀនសូត្ររួចមកឯកឧត្តមនាយឧត្តមសេនីយ៏សៅសុខាបានមានប្រសាសន៏ថា៖ការបើកវគ្គបំប៉ននាយទាហានក្របខណ្ឌគ្រប់គ្រងពីថ្នាក់ក្រុមដល់វរសេនាតូចកងរាជអាវុធហត្ថនេះគឺជាលើកទី១ឆ្នាំ២០១៦បន្ទាប់ពីកងរាជអាវុធហត្ថធ្វើកំណែទម្រង់រចនាសម្ព័ន្ធចាត់តាំងសំដៅតម្រង់ទិសវិជ្ជាជីវៈរបស់កងរាជអាវុធហត្ថឪ្យមានភាពពិតប្រាកដក្នុងការគ្រប់គ្រាន់ដឹកនាំបញ្ជាដើម្បីដោះស្រាយការងារដោយតម្លាភាពឈរលើស្មារតីទទួលខុសត្រូវខ្ពស់ព្រមទាំងដម្កល់នូវប្រយោជន៏ជាតិនិងប្រជាជនជាធំ។នាយឧត្តមសេនីយ៏បានបញ្ជាក់បន្ថែមទៀតថា៖ការរៀនសូត្រនៅទីនេះប្រៀបដូចជាមកស្រាវជ្រាវនូវរាល់មូលដ្ឋានទ្រឹស្តីរួចហើយត្រូវយកបទពិសោធន៏ការងារដែលបានធ្វើនៅអង្គភាពមកប្រៀបធៀបនឹងទ្រឹស្តីដើម្បីស្វែងរកចំនុចល្អៗតាមរយៈការសិក្សានេះអាចស្វែងរកឃើញនូវចំណុចដែលអាចធ្វើជាមូលដ្ឋានមកកែតម្រូវឈានឆ្ពោះទៅរកការងារប្រកបដោយប្រសិទ្ធិភាព។ជាមួយនោះដែរ‌!ឯកឧត្តមក៏បានផ្ដាំផ្ញើរដល់សិក្ខាកាមទាំងអស់ត្រូវចេះសាមគ្គីភាព,ប្រកាន់ខ្ជាប់នូវក្រមសីលធម៏វិជ្ជាជីវៈកងរាជអាវុធហត្ថ,គោរពវិន័យកងទ័ព,គោរពពេលវេលា,បទបញ្ជាផ្ទៃក្នុងសាលាព្រមទាំងខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រអស់ពីសមត្ថភាព,ភាពជាគំរូរ,ហើយត្រូវចេះយោគយល់គ្នាទៅវិញទៅមកជាពិសេសមានការពិភាក្សាដេញដោលលើកជាសំណួរដល់លោកគ្រូយោធាចារ្យនឹងមិត្តភ័ក្រ្តរួមជំនាន់ដើម្បីជំរះរាល់នូវភាពអសកម្មទាំងឡាយណាដែលកើតមាន ៕
21

22

23

24

25

26