ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ជា អរុណ ស្នងការរង ស្នងការដ្ឋានព័ត៌មានសន្តិសុខ តំណាងលោក ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលបានទទួលមរណៈភាពកាលពីវេលាម៉ោង ៨:៤៩នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ៦២ឆ្នាំ។