ក្រចេះៈ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានបេីកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងមានការចូលរួមពីសំណាក់អស់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ
នាយការិយាល័យ និងបណ្តាអស់លោក មេបញ្ជាការមូលដ្ឋានក្រុង ស្រុកទាំង៦ និងប្រធានស្នាក់ការសន្តិសុខទាំង៥ ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម មេបញ្ជាាការ ក៏បានលេីកឡេីងពីរបៀបរបការងារប្រចាំថ្ងៃ និងបានសង្កត់ធ្ងន់លេីកបញ្ហាការងារ បង្ការ បង្រ្កាបបទល្មេីសនានា និង ថែរក្សាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ ។