ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទទី២០ ខែកក្កដា ឆ្នាំ២០២០ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឲ្យលោកវរសេនីយ៍ទោ វីសេន វងណែប ទីប្រឹក្សាបារាំងអមបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចូលជួបសម្តែងការគួរសម និង ជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់បេសកកម្មរយៈពេល ២ឆ្នាំ នៅកម្ពុជា។