ក្រចេះ៖ ព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែកក្កដា និងដាក់ទិសដៅខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីសំណាក់ អស់លោកនាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង/ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។