You are currently viewing ឧត្តមសេនីយ៍ត្រី លី ឡាដា ញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក វរសេនីយ៍ត្រី ហូយ វន

ឧត្តមសេនីយ៍ត្រី លី ឡាដា ញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក វរសេនីយ៍ត្រី ហូយ វន

ឧត្តរមានជ័យ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ញ្ជើញចូលរួមបុណ្យ និង គោរពវិញ្ញាណក្ខន្ធ សពលោក វរសេនីយ៍ត្រី ហូយ វន នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ដែលបានទទួលមរណៈភាព កាលពីរវេលម៉ោង ១៥:៥៥នាទី ថ្ងៃទី១១.០៧.២០២០ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ និងបាននាំយកថវិកាអង្គភាពចំនួន ៤.៥៥០.០០០ ព្រមទាំងសម្ភារៈផ្សេងៗមួយចំនួន ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព នៅគេហដ្ឋាន ស្ថិតនៅភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។