ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៤ ខែខកក្កដា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការងនៃកងយោធពលខេមភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកូតកីឡាវាយសី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ការប្រកូតនេះ បានចាប់ផ្តើមនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ក្នុងន័យអបអរសារទខួបអនុស្សាវរីយ៏លើកទី២៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០១៦ និងក្នុងគោលបំណងដើម្បីសុខភាព មិត្តភាព។ ក្នុងនោះមានកីឡាករមកពីកងរាជអាវុធហត្ថរាជធានី ខេត្ត និងកីឡាករមកពីក្លឹបមុន្នីឋាបរា ហើយរៀបតាមកម្រិតអាយុរបស់កីឡាករគឺអាយុ២០ឆ្នាំដល់៤០ឆ្នាំអាយុ៤១ឆ្នាំដល់៥៥ឆ្នាំនិងចាប់ពីអាយុឆ្នាំ៥៦ឡើង។ ជាលទ្ធផលប្រកួតវិញ្ញាសាវាយគូៈកីឡាករអាយុ៥៦ឆ្នាំឡើងលេខ១បានទៅលើកីឡាករ សាន់ ពេញនិងធិន សៅ -លេខ២ ឯកឧត្តម មាស ថងនិងអ៊ុំ សុខលី -លេខ៣ ឯកឧត្តម ជា សារិន និងកីឡាករ តាត សេងអាន ប្រគល់មេដាយ,វត្ថុអនុស្សាវរីយ៏និងម៉ូតូ០១គ្រឿងដោយឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន។ វាយគូអាយុ៤១ឆ្នាំដល់ឆ្នាំ៥៥៖លេខ១ ឯកឧត្តម មឹងពន្លក និងលោក លឹម កៅ -លេខ២កីឡាករម៉ៅ រ៉ានីនិងលោកថាន់ ផាន់ណារិទ្ធ-លេខ៣កីឡាករ មីន វីរៈ និងលោករស់ អ៊ិនសុផល ប្រគល់មេដាយនិងវត្ថុអនុស្សាវរីយ៏ដោយឯកឧត្តមនាយឧត្តមសេនីយ៍ មាស សំអុល។ វាយគូអាយុ២០ឆ្នាំដល់៤០៖ឆ្នាំលេខ១កីឡាករ ហាន វុទ្ធីនិងលោកចាន់ សលីដា -លេខ២កីឡាករ កែវ ចន្ថានិងលោក អែមពុទ្ធា -លេខ៣កីឡាករ ឡេងnសុភក្ត្រានិងឡេង ក្លៃឈីត ប្រគល់មេដាយ.វត្ថុអនុស្សាវរីយ៏និងម៉ូតូ០១គ្រឿងដោយឯកឧត្តម វង្ស ពិសេន។វិញ្ញាសាវាយទោពេញវ័យលេខ១កីឡាករចាន់ សលីដា -លេខ២ កីឡាករ អែម ពុទ្ធា-លេខ៣កីឡាករ ឡេ សុភក្ត្រា ការប្រគល់មេដាយ វត្ថុអនុស្សាវរីយ៏ និងម៉ូតូដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។សូមបញ្ជាក់ថាៈលេខ១ទទួលបានរ៉ាកែត១ដើមស្បែកជើង១គូទឹកប្រាក់៦០មឺនរៀលម៉ូតូ០១គ្រឿងនិងមេដាយ១ -លេខ២ទទួលបានបានមេដាយ១រ៉ាកែត១ដើមស្បែកជើង១គូទឹកប្រាក់៤០មឺនរៀល -លេខ៣ទទួលបានមេដាយ១រ៉ាកែត១ដើមស្បែកជើង១គូទឹកប្រាក់២០មឺនរៀល៕