កំពត៖ នៅវេលាម៉ោង ១៤ និង ២៧នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោក វរសេនីយ៍ត្រី ស៊ឹម សំអាត មេបញ្ជាការ នឹងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។ កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងការតាមនីតិវិធី។