You are currently viewing ឧត្តមសេនីយ៍ត្រី ឡា ឡៃ ចុះសាកសួរគ្រួសារអាវុធហត្ថទើមនឹងសម្រាលកូន

ឧត្តមសេនីយ៍ត្រី ឡា ឡៃ ចុះសាកសួរគ្រួសារអាវុធហត្ថទើមនឹងសម្រាលកូន

តាកែវ៖ ព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំមន្រ្តីក្រោមឳវាទអញ្ជើញចុះសួរសុខទុក្ខ និង នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ៣.១៣០០.០០ រៀល( បីលាន ដប់បីម៉ឺនរៀលគត់)ទៅប្រគល់ជូនភរិយា លោក វរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តតាកែវ ដែលបានសម្រាលកូនកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ បច្ចុប្បន្នកំពុងសម្រាកនៅគេហដ្ឋាន ស្ថិតក្នុងភូមិខ្សឹង្ហ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។