អហ កណ្តាល៖ នៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថស្រុកកណ្តាលស្ទឹងចំនួន ០៦នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក នុត ចន្ថា មេបញ្ជាការរង កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះជួយសាងសង់ផ្ទះថ្មីដែលមានបណ្តោយ 3.5m x 4.5m ធ្វើអំពីឈើ ដំបូលនិងជញ្ជាំង ប្រក់ សង្ក័សី។ ម្ចាស់ផ្ទះឈ្មោះ ពិន វន ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរកសិករ រស់នៅកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជាមួយគ្នានោះដែរ លោក វរសេនីយ៍ត្រី ជុន វណ្ណី មេបញ្ជាការ កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានជួយឧបត្ថម្ភថវិកាចំនួន ១០០.០០០រៀល និងសង្ក័សីចំនួន ១០សន្លឹក ។

អាវុធហត្ថស្រុកកណ្តាលស្ទឹង ចុះជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋ
- Post author:Eng Hy
- Post published:August 17, 2015
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / ចូលរួមការងារសង្គម
You Might Also Like

ឧត្ដមសេនីយ៍ទោ តាត ចន្ថា អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ដង្ហែរអង្គកឋិនទានទៅវត្តព្រះធាតុ

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ សពរបស់លោក អនុសេនីយ៍ឯក ស៊ឹម ស៊ីវ

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម ផ្ញើសារចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសព សម្តេចវិបុលបញ្ញា សុខ អាន

វរសេនីយ៍ត្រី ពៅ នាវ ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ
