ស្វាយរៀង៖ ផ្លូវ១ខ្សែមានទទឹង ៣ម៉ែត្រ ប្រវែង ១២០ម៉ែត្រ ដែលលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង សន្យាចាក់បេតុងជូនប្រជាពលរដ្ឋកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ដល់ពេលនេះបានស្ថាបនារួចរាល់ជាស្ថាពរ។
សូមបញ្ជាក់ថាៈ ផ្លូវនេះចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នឹងរួចរាល់ជាស្ថាពរនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ដោយចំណាយថវិកាអស់ចំនួន ៨.២៣៥ដុល្លារ។