នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានប្រជុំការងារប្រឡងប្រណាំង តាមរយៈ Video Conference ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានផែនប្រឡងប្រណាំទី២ ដែលមាន ការចូលរួមពី លោកមេបញ្ជាការ មេបញ្ជាការរង នាយការិយាល័យបុគ្គលិក នាយការិយាល័យទំនាក់ទំនងសាធារណៈ និងលោក មេបញ្ជាការមូលដ្ឋានក្រុង ស្រុក សរុបចំនួន ២៤នាក់។