សៀមរាប៖ នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាបលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានធ្វើពិធីអបអរសាទរខូបលើកទី២៧ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២០) និងសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ ពិការ និងគ្រួសារ ពលី-មរណៈ ចំនួន ៤២គ្រួសារ ព្រមទាំងមានការចែកអំណោយ ក្នុងមួយគ្រួសារៗទទួលបានមានដូចជាអង្ក ១ការ៉ុង, មី ១កេះ, ទឹកក្រូច ១កេះ, ទឹកត្រី ១យួ, ទឹកស៊ី ១យួ និងថវិកា ១០ម៉ឺន រៀល។