ពោធិ៍សាត់៖ ព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញ កងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សមាសភាពចូលរួមមានលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក នាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ និងសិក្ខាមកាមជាច្រើនរូបទៀត។