You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២០

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២០

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ នៅអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២០។
ខ្លឹមសារនៃការប្រជុំនេះរួមមាន ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថសប្តាហ៍កន្លងទៅរបស់ជំនាញនីមួយៗ, ផ្សព្វផ្សាយផែនការលេខ ២៦/២០២០ផ.ក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការ វគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថ និង ត្រៀមរៀបចំបើកវគ្គបំប៉នជំនាញបើកបរអូរប័រ, ផ្សព្វផ្សាយផែនការលេខ ២៧/២០២០ផ.ក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីសន្ទស្សន៍ផែនការហ្វឹកហ្វឺនកងរាជអាវុធហត្ថសម្រាប់ឆ្នាំ២០២១, ការងារត្រៀមរៀបចំពិធីប្រកាសមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់, ត្រៀមរៀបចំផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យខួប ១០០ថ្ងៃ ព្រិទ្ធមហាឧបាសិការធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នៅរាជធានីភ្នំពេញ។