You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ នៅវេលាម៉ោង ០៩:២០នាទីថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោក វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការស្រុក សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយលោក ស៊ឹម លីន អភិបាលរងស្រុក និងជាអនុប្រធានអនុគណៈកម្មាស្រុកដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ ។ នៅពេលក្រុមការងារធ្វើការចុះល្បាត ស្រាវជ្រាវរុករក បានប្រទះឃើញម៉ូតូកែច្នៃ ចំនួន ០២គ្រឿង និងឈើនៅលើម៉ូតូចំនួន ០៥ដុំ (ពុំទាន់ធ្វើការវាស់វែង) ដែលជនមិនស្គាល់មុខបានលួចដឹកយកមកលាក់ទុក នៅត្រង់ចំណុចភូមិសាស្ត្រ ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
បច្ចុប្បន្នវត្ថុតាងម៉ូ ក្រុមការងារបានធ្វើការដឹកជញ្ជួនយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដើម្បីរងចាំទុកប្រគល់ជូនទៅជំនាញរដ្ឋបាលព្រៃឈើចាត់ការទៅតាមនីតិវិធី។