ស្វាយរៀង៖ ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកជំទាវ ឌួង វណ្ណា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ដឹកនាំសហការី និងប្រតិភូរអមដំណើរ បានចុះមកសំណេះសំណាល និងសួរសុខទុក្ខអាវុធហត្ថព្រមទាំងបានត្រួតពិនិត្យការដាំដុះដំណាំ និងចិញ្ចឹមសត្វរបស់កងរាជអាវុធហត្ថខេត្តស្វាយរៀង។ ក្នុងឱកាសនោះ លោកជំទាវ បានគាំទ្រ និងកោតសរសើរពីកិច្ចខិតខំយកចិត្តទុកដាក់ជាពិសេសជំរុញលើកទឹកចិត្តដល់អាវុធហត្ថក្នុងការដាំដុះដំណាំគ្រប់មុខ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ដល់អង្គភាព និងជីវភាពរស់នៅរបស់បងប្អូនអាវុធហត្ថទូទាំងខេត្ត។