You are currently viewing ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែកក្កដា

ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែកក្កដា

ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២០ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង ជានាយសេនាធិការ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។