ភ្នំពេញៈ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្វពិធី បិទការប្រកួតកីឡាវាយសី និងអបអរសាទរខួបអនុស្សាវរីយ៏លើកទី២៣ ថ្ងៃកំណើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ ១៤ កក្កដា ២០១៦)
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតឪ្យមានការប្រកួតកីឡាវាយសី ដោយមានកីឡាករមកពីកងរាជអាវុធហត្ថរាជធានីខេត្តនិងកីឡាករ
មកពីក្លឹបមុន្នីឋាបរាដើម្បីអបអរសារទខួបអនុស្សាវរីយ៍លើកទី២៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ ១៤ កក្កដា ២០១៦ និងក្នុងគោលបំណងដើម្បីសុខភាពនិងមិត្តភាព។ការប្រកួតនេះរៀបតាមកម្រិតអាយុរបស់កីឡាករគឺអាយុ២០ឆ្នាំ ដល់៤០ឆ្នាំ អាយុ៤១ឆ្នាំ ដល់៥៥ឆ្នាំ និងចាប់ពីអាយុឆ្នាំ៥៦ឡើង។ជាលទ្ធផលប្រកួតវិញ្ញាសាវាយគូរ កីឡាករអាយុ៥៦ឆ្នាំ ឡើងលេខ១ បានទៅលើកីឡាករ សាន់ពេញ និងធិនសៅលេខ២ ឯកឧត្តម មាសថង និងអ៊ុំសុខលី លេខ៣ ឯកឧត្តម ជាសារិន និងកីឡាករ តាត សេង អានប្រគល់មេដាយ, វត្ថុអនុស្សាវរីយ៏ និងម៉ូតូ០១គ្រឿង ដោយឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន។វាយគូរ អាយុ៤១ឆ្នាំ ដល់ឆ្នាំ៥៥ ៖លេខ១ ឯកឧត្តម មឹង ពន្លក និងលោកលឹម កៅ លេខ២ កីឡាករម៉ៅរ៉ានី និងលោក ថាន់ ផាន់ណារិទ្ធ លេខ៣ កីឡាករ មីន វីរៈ និងលោក រស់ អ៊ិនសុផល ប្រគល់មេដាយ និងវត្ថុអនុស្សាវរីយ៏ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាសសំអុល។វាយគូអាយុ២០ឆ្នាំដល់៤០៖ឆ្នាំលេខ១កីឡាករ ហាន វុទ្ធី និងលោកចាន់ សលីដា,លេខ២កីឡាករ កែវ ចន្ថា និងលោកអែម ពុទ្ធា, លេខ៣កីឡាករ ឡេង សុភក្ត្រា និងឡេងក្លៃឈីតប្រគល់មេដាយ.វត្ថុអនុស្សាវរីយ៏និងម៉ូតូ០១គ្រឿងដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្សពិសេន។វិញ្ញាសាវាយទោពេញវ័យលេខ១កីឡាករ ចាន់ សលីដា លេខ២ កីឡាករ អែមពុទ្ធា លេខ៣ កីឡាករ ឡេសុភក្ត្រា រ៉ាកែត០១ដើម ស្បែកជើងមួយគូរ ប្រគល់មេដាយ .វត្ថុអនុស្សាវរីយ៏និងម៉ូតូ០១គ្រឿងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។សូមបញ្ជាក់ថាៈលេខ១ទទួលបានរ៉ាកែត១ដើមស្បែកជើង១គូទឹកប្រាក់៦០មឺនរៀលម៉ូតូ០១គ្រឿងនិងមេដាយ១,លេខ២ទទួលបានបានមេដាយ១រ៉ាកែត១ដើមស្បែកជើង១គូទឹកប្រាក់៤០មឺនរៀល,លេខ៣ទទួលបានមេដាយ១រ៉ាកែត១ដើមស្បែកជើង១គូទឹកប្រាក់២០មឺនរៀល៕