បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង អមដំណើរដោយក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង, បាននាំយកថវិការបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ជូនដល់គ្រួសារសពឈ្មោះ កង សុផុន ភេទប្រុស អាយុ ៦៩ ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង ជានិវត្តន៍ជននគរបាលជាតិ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។