You are currently viewing ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញអប់រំនយោបាយចិត្តសាស្ត្រដល់អាវុធហត្ថខេត្តកំពង់ឆ្នាំង !

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញអប់រំនយោបាយចិត្តសាស្ត្រដល់អាវុធហត្ថខេត្តកំពង់ឆ្នាំង !

កំពង់ឆ្នាំង៖ លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអប់រំនយោបាយចិត្តសាស្ត្រជូនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រតិភូអមដំណើរ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។ កម្មពិធីនេះប្រព្រឹត្តទៅនាព្រឹកថៃ្ងពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង៕