You are currently viewing ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន សំណេះសំណាល ជាមួយនិវត្តន៍ជន គ្រួសារអាវុធហត្ថពលី-មរណៈ និង អាវុធហត្ថជួបការលំបាក!

ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន សំណេះសំណាល ជាមួយនិវត្តន៍ជន គ្រួសារអាវុធហត្ថពលី-មរណៈ និង អាវុធហត្ថជួបការលំបាក!

ក្រចេះ៖ ព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធី សំណេះសំណាល ជាមួយនិវត្តន៍ជន និងអបអរសាទរខួប អនុស្សាវរីយ៍លើកទី២៧ ទិវាកងរាជអាវុធហត្ថ ពិធីនេះក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខ ក្នុងនោះមានគ្រួសារនិវត្តន៍ជន គ្រួសារអាវុធហត្ថពលី-មរណៈ និង នាយទាហាន នាយទាហានរងជួបការលំបាកចំនួន ២៧គ្រួសារ។
ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខ នឹង ជួយដោះស្រាយដល់ពួកគាត់ជានិច្ច នឹងបាននាំនូវអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ ឯកឧត្តម ចែកជូនដល់គ្រួសារនិវត្តន៍ជន គ្រួសារអាវុធហត្ថពលី-មរណៈ និង នាយទាហាន នាយទាហានរងជួបការលំបាកក្នុងមួយគ្រួសារទទួលបានអង្គរ ចំនួន ១បេ(២២kg), មី ចំនួន ១កេះ, ទឹកស៊ីអ៊ីវ ១យូ, ទឹកក្រូច ១កេះ និងថវិកាម្នាក់ៗ ចំនួន ១០០,០០០រៀល (ដប់ម៉ឺនរៀល)។