កំពង់ឆ្នាំង៖ នៅវេលាម៉ោង ១៤:២៥ នាទី ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិលាជ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ដឹកនាំដោយលោក វរសេនីយ៍ត្រី រស់ វុទ្ធា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្រ្កាបករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ន ប៊ុនណាត ភេទប្រុស អាយុ ២២ ឆ្នាំ ទីលំនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងបានដកហូតវត្ថុតាងម្សៅក្រាមសថ្លា (ម៉ាទឹកកក) ចំនួន ១៥ កញ្ចប់, ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។
