You are currently viewing អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង ១៥ និង ៤០នាទីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក អនុសេនីយ៍ត្រី ហួត វឿន នាយការិយាល័យស្ដីទី និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិក្បម ឃុំក្ដាញ់ ស្រុក ព្រៃកប្បាស តាកែវ ដោយឃាត់ជនសង្ស័យ០១នាក់, ឈ្មោះ ធូ រតនា ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់ភូមិ ឃុំកើតហេតុខាងលើ និងដកហូតវត្ថុតាងម្សៅក្រាមសថ្លា ១០កញ្ចប់, ទូរស័ព្ទ ០១គ្រឿង, សម្ភារៈវេចខ្ចប់មួយចំនួន។
បច្ចុប្បន្នជន សង្ស័យ និង វត្ថុតាងមន្ត្រីជំនាញកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូទៅអយ្យការអមសាលាដំបូងខេត្តតាកែវ។