កែប៖ នៅវេលាម៉ោង ១៣ និង ០០នាទីថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធតហត្ថក្រុងកែប សហការជាមួយមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកែប ដឹកនាំដោយលោក វរសេនីយ៍ឯ អ៊ុក រិទ្ធិស័ក្តិ មេបញ្ជាការរងទទួលការងារយុត្តិធម៌ បានចុះបង្រ្កាបករណីប្រើប្រាស់គ្រឿងញៀន នៅមុខផ្ទះសំណាក់ភូមិខ្មែរ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ និង ដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្ន មន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។