ព្រះសីហនុ៖ នៅវេលាម៉ោង ១៧:១០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងកម្លាំងស្នាក់ការ សន្តិសុខទំនប់រលក ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង គឹមហួរ បានចុះបង្រ្កាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុម៤ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ដោយមានការឯកភាពពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ៨ នាក់ និងចាប់យកវត្ថុតាងម្សៅសថ្លា ចំនួន ៤ កញ្ចប់, ទូរស័ព្ទ ចំនួន ៤ គ្រឿង, ម៉ូតូចំនួន ១ គ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។