ព្រះសីហនុ៖ គោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្តដា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីប្រគល់ប័ណ្ណ-លិខិតសរសើររបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់យោធិន នៃកងរាជអាវុជហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។